សុវត្ថិភាព និង​ការថែទាំកុំព្យូទ័រ


សុវត្ថិភាព និង​ការថែទាំ

មុន​នឹង​យល់​ផ្នែក​ខាងក្នុង​របស់​កុំព្យូទ័រ សំខាន់​ត្រូវ​យល់​អំពី​របៀប​ថែរក្សា និង​ផ្តល់​សុវត្ថិភាព​ពេល​ធ្វើការ​កុំព្យូទ័រ​ជាមុន​សិន ។ ប្រសិន​បើ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​​ក្នុង​ពេល​ប្រើ​កុំព្យូទ័រ​អ្នក​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ខូច ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺចាប់​ទៀត​ផង ។
. Electro-Static Discharge
Electro-static discharge (ESD) អាច​បណ្ដាល​ឲ្យខូច​សមាសភាគ​អេឡិចត្រូនិច ប្រសិន​បើ​អ្នក​អនុញ្ញាត​ឲ្យ​ឧបករណ៍​បញ្ចូល​អគ្គីសនី​​ឆ្លង​កាត់​សមាសភាគ​នោះ ខណៈពេល​ប៉ះវា ។
ខណៈពេល​ធ្វើការ​ជាមួយ​កុំព្យូទ័រ ឬ​សមាសភាគ​ណាមួយ អ្នក​គួរ​តែ​យល់​ដឹង​អំពី ESD សូម​ប្រាកដ​ថា​បាន​កំណត់​ខ្លួនឯង​ឲ្យ​ប៉ះ​ដី ហើយកាត់​បន្ថយ​លទ្ធភាព​នាំ ESD ទៅ​កាន់​កុំព្យូទ័រ ។ ការ​ពាក់​ខ្សែ ESDតាមវិធីសាស្ត្រ​ត្រឹមត្រូវ ដើម្បី​ប្រាកដថា​បាន​កំណត់​ខ្លួន​ឲ្យ​ប៉ះ​ដី​យ៉ាង​ត្រឹមត្រូវ ។ លើស​ពី​នេះ​ទៀត វា​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​មិន​ឲ្យ

ពាក់​សំលៀក​បំពាក់​សាំង​តេទិក ។ សំលៀកបំពាក់​សាំងតេទិក​អាច​បណ្ដាល​ឲ្យ​ឆ្លង​អគ្គីសនី​នៅ​ពេល​ដែល​អ្នក​ប៉ះវា ។
អ្នក​តែងតែ​ប៉ះ​ផ្នែក​លោហៈ​របស់​ធុង​កុំព្យូទ័រ​មុន​នឹង​ប៉ះ​សមាសភាគ​ផ្សេង​នៅ​ខាង​ក្នុង ។ ការ​ពាក់​ខ្សែ ESD មិន​គួរ​ត្រូវ​បាន​ប្រើ​នៅ​ពេល​ធ្វើការ​ជា​មួយ​ម៉ូនីទ័រ វ៉ុល​ដែល​បានផ្ទុក​អាច​សម្លាប់​អ្នក​បាន ។ នៅ​ពេល​ជញ្ជូន ឬ​ទុក​សមាសភាគ​អេឡិចត្រូនិច​ អ្នក​គួរ​ផ្ញើ​ពួកវា​ដោយ​ដាក់​ក្នុង​ស្បោង​ប្រឆាំង​អគ្គីសនី ។ ស្បោង​ប្រឆាំង​អគ្គីសនី​មិន​ចម្លង​អគ្គីសនី ហើយ​អាច​ត្រូវ​បាន​ប្រើ​ឡើង​វិញ ។
និយាយ​ជាទូទៅ ប្រសិន​បើ​អ្នក​កំពុង​រើ​កុំព្យូទ័រ អ្នក​គួរ​តែ​ស្ថិត​នៅ​ក្នុង​បរិស្ថាន​ដែល​ស្អាត (គ្មាន​ធូលី។ អ្នក​មិន​គួរ​ធ្វើ​ការ​ជា​មួយ​សមាសភាគ​អេឡិចត្រូនិច​នៅ​ក្នុង​បន្ទប់​ដែល​មាន​ក្រាល​ព្រំ​ទេ ។
. ផ្នែក​កុំព្យូទ័រ
ជា​ទូទៅ​មាន​ផ្នែក​ជា​មូលដ្ឋាន​សម្រាប់​កុំព្យូទ័រ​ទាំងអស់ ។ ទោះបី​ជា​ពួក​វា​មើល​ទៅ​ខុស​គ្នា​ក៏​ដោយ ក៏​មុខងារ និង​សមាសភាគ​ភាគ​ច្រើន​ដូចគ្នា ទោះ​បី​ជា​ខុសគ្នា​ត្រង់ ម៉ាក រូបរាង និង​ទំហំ​ក៏​ដោយ ។ នេះ​ជា​ទិដ្ឋភាព​ទូទៅ​ជា​សកល​នៃ​ធាតុ​ដែល​បង្កើត​បាន​ជា​កុំព្យូទ័រ វគ្គ​សិក្សា​អំពី​ស្ថាបត្យកម្ម​ប្រព័ន្ធ​នឹង​ពន្យល់​កាន់​តែ​លម្អិត​បន្ថែម​ទៀត ។
. ប្រភេទ​កុំព្យូទ័រ
មាន​ទំហំ និង​បែបបទ​របស់​កុំព្យូទ័រ​ជា​ច្រើន ។ ការ​ចាត់​ជា​ចំណាត់​ថ្នាក់​ទូ​ទៅ​មួយ​ទាក់ទង​ទៅ​នឹង​ទំហំ​ប្រអប់​កុំព្យូទ័រ​ដែល​មាន​មូលដ្ឋាន​លើ​សមត្ថភាព​កាត​បន្ថែម​នៅ​ខាង​ក្នុង (រុន្ធ​កាត​បន្ថែម រុន្ធ​ដ្រាយ​រឹង (មាន​ទំហំ ២.៥ អិន្ឈ៍ និង ៣.៥ អិន្ឈ៍) ដែល​ត្រូវ​បាន​ចាត់​ជា​ប្រភេទ​ព្រោះ​ថា (មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយទេថា​ជាSmall Form Factor, Minitower, Midtower Full Tower ។អ្នក​ប្រើ​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ទៅ​នឹង​ទំហំ​ធុង​កុំព្យូទ័រ និង​សមាសភាគ​ខាង​ក្នុង​ដែល​បាន​ជ្រើស ព្រោះថា​សមាសភាគ​មួយ​ចំនួន​ត្រូវ​បាន​ចរនា​ឲ្យ​សម​តែ​ប្រភេទ​ធុង​ជាក់លាក់​ប៉ុណ្ណោះ ។
  • Midtower ជា​កុំព្យូទ័រ​សម្រាប់​ការ​ងារ​ជំនួញ ។ Midtower មាន​រុន្ធ​កាត​បន្ថែម ច្រើនជាង Minitower 
  • Full size tower មាន​រុន្ធ​កាត​បន្ថែម​ច្រើន​បំផុត ហើយ​តាម​ធម្មតា​មាន​រុន្ធ​ដ្រាយ​រឹង​ជា​ច្រើន​ សម្រាប់​ដ្រាយ​ឧបករណ៍​ផ្ទុក​បន្ថែម ។

  • A Small Form Factor (SFF)  ជា​ប្រភេទ​កុំព្យូទ័រ​ដែល​តូច​ជាង​គេ​បំផុត ។ ជា​ទូទៅ​វា​មាន​ជម្រើស​កាត​បន្ថែម​នៅ​ខាង​ក្នុង​ដែល​បានកាត់​បន្ថយ កុំព្យូទ័រ SFF មាន​ប្រយោជន៍​សម្រាប់​កន្លែង​ដែល​មាន​កំណត់ ។
  • Minitower តាម​ធម្មតា​មាន​រុន្ធ​កាត​បន្ថែម (-) ហើយ​មាន​រុន្ធ​ដ្រាយ​រឹង​មួយ ។


No comments:

Post a Comment